ផុត​កុងត្រា​ខែមិថុនា​នេះ​ហើយ​!! Bale នៅ​មិន​ទាន់​ច្បាស់​ពី​អនាគត​ផង

0

បរទេស​៖ កីឡាករ Gareth Bale មិន​ទាន់​សម្រេចចិត្ត​អំពី​អនាគត​ខ្លួន​នៅឡើយ​ទេ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​របស់​គាត់​។ ខណៈ​ពេល​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល​រូប​នេះ នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ Real Madrid ស្រប​ពេល​ដែល​ខ្លួន​នឹង​ត្រូវ​ទៅ​ប្រកួត World Cup ២០២២​។​

​លោក Jonathan Barnett ភ្នាក់ងារ​របស់ Bale បាន​ប្រាប់ The Telegraph ថា Gareth មិន​ទាន់​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​រដូវក្តៅ​ខាង​មុខ​នោះ​ទេ​។ វាស​ម្រេច​ទៅ​លើ​ប្រទេស​វែ​ល​។ ពួក​យើង​មិន​ទាន់​ពិភាក្សា​ជាមួយ​ក្លឹ​ប​ណា​នៅឡើយ​ទេ​។ ពួក​យើង​នឹង​ធ្វើការ​សម្រេចចិត្ត​ម្តងទៀត​នៅ​ខែមិថុនា​”៕