បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាអ្នកនាំពាក្យប្រធានាធិបតីទួរគី លោក Ibrahim Kalin បានធ្វើការកត់សម្គាល់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលបើកសម័យប្រជុំនៃវេទិកាក្រុងដូហា ដោយបានព្រមានប្រឆាំងនឹងការដាក់ឱ្យនៅដាច់ដោយឡែកចំពោះទីក្រុងមូស្គូ។
លោកបានចោទជាសំនួរថា “ប្រសិនបើមនុស្សគ្រប់គ្នាដុតស្ពានជាមួយរុស្ស៊ី តើនរណានឹងនិយាយជាមួយពួកគេនៅចុងបញ្ចប់នៃថ្ងៃនោះ?”។
ក្នុងពេលជាមួយគ្នានោះ លោកបានជំរុញមេដឹកនាំអន្តរជាតិឱ្យគាំទ្រអ៊ុយក្រែន “តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ដូច្នេះវាអាចការពារអ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីដែលកំពុងបន្ត”។ លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ជំហររបស់រុស្ស៊ីគួរត្រូវបានគេយកមកពិចារណា៕