អីយ៉ា​ស់​! រុ​ស្ស៊ី​ធ្វើ​អោយ UEFA មានការ​ភ្ញាក់ផ្អើល

0

UEFA និង​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ត្រូវ​បាន​ប្រកាស​ថា​ប្រទេស​រុ​ស្ស៊ី​នឹង​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​នៅ​ឆ្នាំ ២០២៨ និង ២០៣២​។

គេ​រំពឹង​ថា ការ​ដេញថ្លៃ​រួម​គ្នា​រវាង​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់ នឹង​ក្លាយជា​ការ​ដេញថ្លៃ​តែ​មួយ​គត់​សម្រាប់​ឆ្នាំ ២០២៨ ខណៈ​ដែល​ប្រទេស​ទួ​រ​គី​ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០៣២ ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើការ​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​នេះ បន្ទាប់​ពី​ធ្វើ​ជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ ២០១៨ ។

លោក Sergey Anokhin សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ RFU បាន​និយាយ​ថា​៖ «​គណៈកម្មាធិការ​ប្រតិបត្តិ​បាន​សម្រេចចិត្ត​ថា យើង​នឹង​ដាក់​ពាក្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០២៨ និង Euro ២០៣២» ។

បញ្ជាក់​ផង​ដែរ​ថា វា​កើតឡើង​ទោះបីជា​ប្រទេស​រុ​ស្ស៊ី​បច្ចុប្បន្ន ត្រូវ​បាន​ដក​ចេញពី​ការ​ចូលរួម​ក្នុង​ការ​ប្រកួត UEFA ឬ FIFA ក៏​ដោយ​។ ម្ចាស់ផ្ទះ​សម្រាប់​ឆ្នាំ ២០២៨ និង​ឆ្នាំ ២០៣២ នឹង​ត្រូវ​បញ្ជាក់​នៅ​ខែកញ្ញា ឆ្នាំ ២០២៣ មុន​ពេល​ដែល​ប្រទេស​អា​ឡឺ​ម៉​ង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ឆ្នាំ ២០២៤​៕