Abramovich កំពុង​ចរចា​រទិញ​ក្លឹ​ប​បាល់ទាត់​មួយទៀត

0

មហាសេដ្ឋី​រុ​ស្ស៊ី​លោក Roman Abramovich ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​ការ​ពិភាក្សា​ដើម្បី​ទិញ​ក្លឹ​ប​ទួ​រ​គី Goztepe​។ មហាសេដ្ឋី​រូប​នេះ​បាន​ដាក់​លក់​ក្លឹ​ប Chelsea នៅ​ដើមខែ​មីនា ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ព្រោះតែ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin ។

យោង​តាម​កាសែត​ទួ​រ​គី Fanatik បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​កំពុង​ដំណើរការ​រវាង​អ្នកតំណាង​របស់ Abramovich និង​លោក Mehmet Sepil ម្ចាស់​ក្លឹ​ប Goztepe ដែល​លេង​នៅ​ទួ​រ​គី Super Lig ។

កាសែត​ខាងលើ​បាន​ចេញផ្សាយ​ថា ការ​ចរចា​បន្ទាប់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​ដែល​ភាគី​ទាំង​ពីរ​សម្លឹង​រក​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​។ រឿង​នេះ​វា​បាន​កើតឡើង​បន្ទាប់​ពី​លោក Mehmet Sepil បាន​ប្រកាស​ថា​គាត់​នឹង​ចាក​ចេញពី​ក្លឹ​ប Goztepe នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​៕