អា​មេ​រិ​ក​ពិចារណា​លើ​ការ​បង្កក​មាស​របស់​រុ​ស្ស៊ី ដែល​មាន​តម្លៃ ១៣២​ពាន់​លាន​ដុល្លារ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាគេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen នឹងជួបប្រជុំនៅសប្តាហ៍នេះ ជាមួយសមាជិកព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីការបង្កកប្រាក់បម្រុងមាសចំនួន ១៣២ពាន់លានដុល្លាររបស់រុស្ស៊ី។

អ្នកនាំពាក្យក្រសួងបាននិយាយ “លេខាធិការ Yellen តែងតែជួបជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីច្បាប់។ លើសពីនេះ បុគ្គលិករតនាគារតែងតែផ្តល់ជំនួយបច្ចេកទេសលើការដាក់ទណ្ឌកម្ម”៕