អ៊ុយ​ក្រែ​ន​នឹង​ពិភាក្សា​អំពី​តំបន់​គ្រី​មៀ និង​ដុន​បាស​ស៍​ជាមួយ​រុ​ស្ស៊ី

0

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្ល៉ា​ឌី​មៀរ ហ្សេ​លេ​ន​ស្គី បាន​និយាយ​ថា លោក​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​តំបន់​គ្រី​មៀ និង​ការ​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត ដូ​ណេ​ត​ស្ក៍ និង​លូ​ហ្គា​ន​ស្ក៍ ជាមួយ​រុ​ស្ស៊ី បន្ទាប់​ពី​ភាគី​អ៊ុយ​ក្រែ​ន​ទទួល​បានការ​ធានា​សន្តិសុខ​។​

​លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​បណ្តា​ស្ថានីយ៍ទូរទស្សន៍​មក​ពី​អឺរ៉ុប និង​មក​ពី​អ៊ុយ​ក្រែ​ន​ថា «​នេះ គឺជា​ស្ថានភាព​ដ៏​លំបាក​បំផុត​សម្រាប់​គ្រប់​គ្នា​។ សម្រាប់​បញ្ហា​នៅ​តំបន់​គ្រី​មៀ និង​ដុន​បាស​ស៍ និង​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ស្វែងរក​ផ្លូវ​ចេញ អ្នក​ត្រូវ​តែ​អនុវត្ត​ជំហាន​ដំបូង​ន​ដែល​ខ្ញុំ​បាន​លើក​ឡើង​នេះ សម្រាប់​ការ​ធានា​សន្តិសុខ និង​ការ​បញ្ចប់សង្គ្រាម​»​។​

​យោង​តាម​លោក ហ្សេ​លេ​ន​ស្គី បានឱ្យ​ដឹង​ថា លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាំងនេះ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន​។ លោក​បាន​និយាយ​ថា «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​ទាំងនេះ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ដោយ​បញ្ហា​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​»​។​

​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រមុខ​នៃ​សាធារណរដ្ឋ​ដុន​បាស​ស៍ លោក​បាន​ធ្វើការ​សម្រេចចិត្ត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ប្រជាជន​ដែល​បាន​ទទួល​រង​ពី​ការ​រំលោភ​បំពាន និង​ការ​ប្រល័យពូជសាសន៍​ដោយ​របប​ទីក្រុង​គៀវ​រយៈពេល​ប្រាំបី​ឆ្នាំ​។ មេដឹកនាំ​រុ​ស្ស៊ី​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ទីក្រុង​មូ​ស្គូ​គ្មាន​ផែនការ​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ​៕

ប្រភព៖ ក្រសួងព័ត៌មាន