ឃាត់ខ្លួន​ជើង​ខ្លាំង​មួយ​ក្រុម មាន​ទាំង​ដាវ និង​កាំបិតប៉័ងតោ

0

កំពត ៖ នៅ​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១០ និង​៣០​នាទី កម្លាំង​នគរបាល​ស្រុក​ទឹកឈូ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា ៧​នាក់ ធ្វើការ​សួរនាំ​ឆែកឆេរ​ឃើញ​មាន​ដាវ ០១​ដើម និង​កាំបិត​បុ័ងតោ ០១​ដើម ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។

មន្ត្រី​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា ៖ ក្មេង​ទំនើង​ទាំង ៧​នាក់ មានឈ្មោះ ១-​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។ ២-​ឈ្មោះ ង៉ែត ប្រុស​បី​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។ ៣-​ឈ្មោះ ឆែម សុខ​សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​រស់នៅ​ភូមិ ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។ ៤-​ឈ្មោះ ផាត់ សា​មឿ​ន ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ​រស់នៅ​ភូមិ ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។ ៥-​ឈ្មោះ ហ្សូ វណ្ណ​ថុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ច្បារ​អំពៅ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។ ៦-​ឈ្មោះ កែវ លី​ឆាយ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​របង​ក្រាស ឃុំ​កំពង់ត្រាច​ទី​១ ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ៧-​ឈ្មោះ សាយ វិចិត្រ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​របង​ក្រាស ឃុំ​កំពង់ត្រាច​ទី​១ ស្រុក​កំពង់ត្រាច ខេត្តកំពត ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​ដាវ ០១​ដើម
-​កាំបិត​បុ័ងតោ ០១​ដើម
-​ម៉ូតូ ០២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ស៊េរី ២០២១ ពាក់​ស្លាក​លេខ​កំពត 1S 5103 និង​ម៉ាក​SUZUKI Let ពណ៌​ខ្មៅ​លាយ​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1HF 0597 ។

បច្ចុប្បន​ក្មេង​ទំនើង​ទាំង ៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ