រុស្ស៊ីសម្រេចចិត្តដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថារុស្ស៊ីបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបានបញ្ឈប់គម្រោងសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹង ជម្លោះជុំវិញទីប្រជុំកោះគូរីល (Kuril)។ ការសម្រេចចិត្តធ្វើបែបនេះ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន មកកាន់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់យ៉ាងដូច្នេះថា “នៅក្រោមស្ថានភាពបច្ចុប្បន្ន រុស្ស៊ីមិនមានបំណងបន្តកិច្ចចរចា ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពនោះទេ ដោយសារតែជប៉ុនបានប្រកាន់ជំហរអមិត្តដោយបើកចំហ និងព្យាយាមបំផ្លាញផលប្រយោជន៍នៃ ប្រទេសរបស់យើង”៕