អឺរ៉ុប​ពី​ចារ​ណា​លើ​ការ​ហាមឃាត់​ទិញ​ប្រេង​រុ​ស្ស៊ី

0

បរទេស៖ នេះបើទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ថារដ្ឋមន្ត្រីសហភាពអឺរ៉ុបបានកំណត់ពិភាក្សាអំពីការហាមឃាត់លើប្រេងរបស់រុស្ស៊ីដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទីប្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំទីក្រុងម៉ូស្គូឱ្យបោះបង់ចោលប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Reuters បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលីទុយអានី Gabrielius Landsbergis បាននិយាយដូច្នេះថា “វាជៀសមិនរួចទេដែលយើងចាប់ផ្តើមនិយាយអំពីវិស័យថាមពល ហើយយើងពិតជាអាចនិយាយអំពីប្រេង ព្រោះវាជាប្រាក់ចំណូលដ៏ធំបំផុតសម្រាប់ថវិការបស់រុស្ស៊ី” ។ ទណ្ឌកម្មថ្មីនេះក៏នឹងត្រូវបានគេរាយការណ៍ថានឹងបន្ថែមឈ្មោះបុគ្គលរុស្ស៊ីបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប៕

ប្រភព៖ RT