បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាប្រទេសអាល្លឺម៉ង់បានប្រកាសកិច្ចសន្យារយៈពេលវែងជាមួយប្រទេសកាតាសម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ខណៈដែលប្រទេសនៅតំបន់អឺរ៉ុបកំពុងធ្វើការកាត់បន្ថយការទិញថាមពលរបស់ខ្លួនលើប្រទេសរុស្ស៊ី។
ចំណាត់ការនេះកើតឡើងចំពេលដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែខ្លាំងទៅលើប្រទេសរុស្ស៊ី ដើម្បីកាត់ផ្តាច់ពីទីផ្សារពាណិជ្ជកម្មពិភពលោក និងថាមពល ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ប្រទេសនេះនៅអ៊ុយក្រែន។
យោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បានអោយដឹងថាប្រទេសរបស់គាត់នឹងត្រូវពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់សម្រាប់ឆ្នាំ២០២២៕