អា​មេ​រិ​ក និង​ទួ​រ​គី ពិភាក្សា​គ្នា​លើ​លទ្ធភាព ដែល​អាច​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​សហរដ្ឋអាមេរិក និង​ទួ​រ​គី កំពុងធ្វើការ​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ទីក្រុង​អង់កា​រ៉ា​ក្នុង​ការ​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ផលិត​ដោយ​រុ​ស្ស៊ី​ទៅ​កាន់​អ៊ុយ​ក្រែ​ន ដែល​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​លើ​សមាជិក​ណា​តូ​។​

​ក្នុង​នោះ​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sky News Arabia កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​កំពុង​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​ទីក្រុង​អង់កា​រ៉ា ដើម្បី​ស្វែងរក​នៅ​លទ្ធភាព​ក្នុង​ការ​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ទៅ​ទីក្រុង​គៀវ​”​។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា តួ​ក​គី​អាច​មើលឃើញ “​ការ​ទទួល​ត្រឡប់​មក​វិញ​នៅ​កម្មវិធី F-35 របស់ [NATO] និង​ការ​ដក​ទណ្ឌកម្ម​” ដែល​ដាក់​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​៕