ម្តាយ​រៀប​គម្រោង អោយ​គេ​មក​រំលោភ​កូន​ខ្លួនឯង​រហូត​បាន​សម្រេច

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ មាន​ករ​ណៅ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ២​នាក់ ដោយ​ជាប់​សង្ស័យ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​លើ​ក្មេង​ស្រី និង​ផ្តល់​ទីតាំង​ឱ្យធ្វើ​សកម្មភាព ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចិន​ដាំម្លូរ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​ជា​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ស្រី​អ៊ី អាយុ​២៨​ឆ្នាំ ចាប់​ចោទ​ពី​បទ​ផ្តល់​ទីតាំង​ឱ្យ​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​រំលោភ​។ ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សេក ណា​រិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ចាប់​ចោទ​ពី​បទ​រំលោភ​។ ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ ម​.​ស​.​ន អាយុ​១៣​ឆ្នាំ​។

គួរបញ្ជាក់ថាជន​រង​គ្រោះ​ត្រូវ​បាន​ម្តាយ​ខ្លួន​បាន​រៀបចំ​គម្រោង​អោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ចំពោះ​ជន​ទាំង ២​នាក់​៕