ដំណឹង​ល្អ​! រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​បង្ហើយ​ថា​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី អាច​នឹង​ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម ។

ដោយ​ក្នុង​នោះ​លោក Mevlut Cavusoglu បាន​និ​យ​ថា “​ជា​ការ​ពិត​ណាស់​, វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដើម្បី​សម្រេច​ឱ្យ​នូវ​លក្ខខណ្ឌ​ណាមួយ ខណៈ​សង្គ្រាម​កំពុង ផ្ទុះ​ឡើង ហើយ​ជន​ស៊ី​វិល​ត្រូវ​បាន​សម្លាប់​។ ប៉ុន្តែ យើង​អាច​និយាយ​បាន​ថា​នៅ​តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ ហើយ​យើង​ក៏​បាន មើលឃើញ​ផង​ដែរ​ថា​ភាគី​ទាំង​២ កាន់តែ​ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​”៕