ចិន​ឆ្លើយ​តប​ទៅ​អា​មេ​រិ​ក ចំពោះ​ការ​ចោទ​ថា​ខ្លួន​មិន​ព្រម​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ប៉េ​កាំ​ង​រក្សា​ជំហរ “​ឯករាជ្យ​” លើ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ការ​កត់សម្គាល់​បញ្ជាក់​យ៉ាងនេះ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ដែល​បាន​ព្រមាន​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ចាំ​មើល ប្រសិនបើ​ទីក្រុង​ប៉េ​កាំ​ង​ជ្រើសរើស​គាំទ្រ​ទីក្រុង​ម៉ូ​ស្គូ​។

លោក Zhao Lijian បាន​និយាយ​ថា “​នៅ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន ប្រទេស​ចិន​តែងតែ​ធ្វើ​សកម្មភាព​ដោយ​ច្បាស់លាស់ និង​មិន​លំអៀង ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​ឯករាជ្យ​ដោយ​ផ្អែក​លើ​ការ​ពិចារណា​យ៉ាង​ច្បាស់លាស់​”៕