ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ស្តីបន្ទោស NATO ថា​ជា​អ្នក​ធ្វើ​អោយ​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទិ​១៨ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa បាន​ស្តីបន្ទោស​អោយ NATO ក្នុង​ការ​ចូលរួម​ចំណែក​អោយ​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ព្រោះតែ​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ពេក​។

លោក Cyril Ramaphosa បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា សង្គ្រាម​អាច​នឹង​មិនកើត​ឡើង ប្រសិនបើ​ណា​តូ ស្តាប់​ការ​ព្រមាន​ពី​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក និង​មន្ត្រី​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ថា​ការ​ពង្រីក​ឥទ្ធិពល​ទៅ​កាន់​ភាគ​ខាងកើត នឹង​នាំ​ឲ្យ​មាន​អ​ស្ថិរភាព​ក្នុង​តំបន់​កាន់តែ​ខ្លាំង​។

លោក​បន្ថែម​ទៀត​ថា វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​មូលហេតុ​នៃ​វិបត្តិ​នេះ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា យើង​យល់​ស្រប​ចំពោះ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ យើង​មិន​អាច​លើកលែងទោស​ចំពោះ​ការ​ប្រើ​កម្លាំង ឬ​ការ​រំលោភច្បាប់​អន្តរជាតិ​បាន​ឡើយ​៕