បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tass នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាចំនួនជនភៀសខ្លួនអ៊ុយក្រែនបានកើនឡើងដល់ទៅជាង ៣លាននាក់។
ក្នុងនោះទីភ្នាក់ងារ UN បានបញ្ជាក់ថា មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គឺមានជនភៀសខ្លួន ៣,០០០,៣៨១នាក់ ដោយក្នុងនោះ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រី៕