អា​ឡឺ​ម៉​ង់ នឹង​លែង​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ដឹក​សព្វាវុធ​ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារ​ព៍​ត៌​មាន RT នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Wolfgang Buechner បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ថា អា​ល្លឺ​ម៉​ង់​នឹង​លែង​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹក​ជញ្ជូន​អាវុធ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ទៀត​ហើយ​។ ការ​ប្រកាស​បែប​នេះ​កើតឡើង បន្ទាប់​ពី​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​អាវុធ​របស់​លោក​ខាង​លិចទៅ​កាន់​អ៊ុយ​ក្រែ​ន​ជា “​គោលដៅ​ស្របច្បាប់​”​។

លោក Buechner បាន​និយាយ​ថា នៅ​ក្រោម​គោលនយោបាយ​ថ្មី អា​ល្លឺ​ម៉​ង់​នឹង​មិន​និយាយ​ថា​អាវុធ​ណា​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​អ៊ុយ​ក្រែ​ន ឬ​ដឹក​ដោយ​របៀប​ណា​នោះ​ទេ ដើម្បី “​ជៀសវាង​ហានិភ័យ​សន្តិសុខ​”៕