យន្តហោះ​របស់ Roman Abramovich បន្ត​ហោះ​ពី​ក​ន្លែ​មួយ​ទៅ​មួយ ដើម្បី​គេចពី​ទណ្ឌកម្ម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា យន្តហោះ​មួយ​គ្រឿង ដែល​គេ​សង្ស័យ​ថា​ជា​របស់​មហាសេដ្ឋី​រុ​ស្ស៊ី លោក Roman Abramovich បាន​ធ្វើការ​ហោះ​ចេញពី​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ទៅ​កាន់​ទីក្រុង Istanbul របស់​តួ​ក​គី​។

បើ​តាម​ប្រភព​ដ​ដែរ​បានអោយ​ដឹង​ថា​យន្តហោះ​របស់​លោក Abramovich បាន​ទៅ​ដល់​អាកាសយានដ្ឋាន Ben Gurion នៃ​ទីក្រុង Tel Aviv របស់​អ៊ី​ស្រា​អ៊ែ​ល​កាលពី​ថ្ងៃអាទិត្យ​។ ហើយ​ក៏​បាន​ហោះ​ចេញពី​នៅ​ថ្ងៃ​ចន្ទ​នេះ ទៅ​កាន់​ទីក្រុង Istanbul របស់​តួ​ក​គី​៕