រុ​ស្ស៊ី​នឹង​មិន​អាណិតអាសូរ ដល់​ជនបរទេស ដែល​មក​ធ្វើ​ជា​ទាហាន​ជួយ​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថាក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​លោក​ខាងលិច​ដែល​លើកទឹកចិត្ត​ពលរដ្ឋ​របស់​ពួក​គេ​ឱ្យ​ចុះ​ឈ្មោះ​មក​ជួយ​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ពួក​គេ​។ ក្នុង​នោះ​ប្រទេស​រុ​ស្ស៊ី​បាន​ប្តេជ្ញា​បន្ត​ការ​វាយប្រហារ​ដូច​ជា​ការ​បំផ្លាញ​មូលដ្ឋាន Yavorov និង​មិន​បង្ហាញ​ការ​អាណិតអាសូរ​ដល់​ទាហាន​ស៊ីឈ្នួល​។

អ្នកនាំពាក្យ​យោធា​រុ​ស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ទីតាំង​ទាំងអស់​នៃ​ទាហាន​ស៊ីឈ្នួល​បរទេស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ស្គាល់ ។ ខ្ញុំ​ចង់​ព្រមាន​អ្នក​ម្តងទៀត​! វា​នឹង​មិន​មានការ​អាណិតអាសូរ​ចំពោះ​ទាហាន​ស៊ីឈ្នួល​ទេ​មិន​ថា​ពួក​គេ​នៅ​ទីណា​នៅ​លើ​ទឹកដី​នៃ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​”

លោក Konashenkov បាន​បន្ថែម​ថា រដ្ឋាភិបាល​លោក​ខាងលិច​មួយ​ចំនួន​បាន​លើកទឹកចិត្ត​អោយ​ពលរដ្ឋ​របស់​ពួក​គេ​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រុ​ស្ស៊ី​ក្នុង​នាម​ជា​ទាហាន​ស៊ីឈ្នួល​។ លោក​ថែម​ទៀត​ថា ការ​ទទួលខុសត្រូវ​បន្ថែម​ទៀត​សម្រាប់​ការ​ស្លាប់​របស់​ពលរដ្ឋ​បរទេស​ប្រភេទ​នេះ​នៅ​អ៊ុយ​ក្រែ​ន​គឺ​ស្ថិត​នៅ​លើ​ការ​ដឹកនាំ​របស់​ប្រទេស​ទាំងនេះ​តែ​ប៉ុណ្ណោះ​៕