ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចង់​ចរចា​ជាមួយ​លោក ពូ​ទី​ន ដោយ​ផ្ទាល់ ដើម្បី​និយាយ​អំពី​…

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វី​ដេ​អូ​កាលពី​យប់​ថ្ងៃអាទិត្យ​ដោយ​បញ្ជាក់​ថា គោលបំណង​របស់​ប្រតិភូ​ចរចា​របស់​ក្រុង​គៀវ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចប្រជុំ​ដោយ​ផ្ទាល់​របស់​ប្រធានាធិបតី​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​គោលដៅ​នៃ​កិច្ច​ពិភាក្សា​គឺ​ដើម្បី​ទទួល​បានការ​ធានា​សន្តិសុខ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា “​គណៈប្រតិភូ​របស់​យើង​មាន​ភារកិច្ច​ច្បាស់លាស់ ត្រូវធ្វើ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ឱ្យ​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​កើតឡើង​។ កិច្ចប្រជុំ​ដែល​ខ្ញុំ​ប្រាកដ​ថា​ប្រជាជន​កំពុង​រង់ចាំ​”៕