រុ​ស្ស៊ី​គ្មាន​គម្រោង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​នៃ​បណ្តាល​ប្រទេស​លោក​ខាង​លិ​ច ដែល​ផ្អាក​ប្រតិបត្តិការ​នៅ​ប្រទេស​ខ្លួន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ខាង​រុ​ស្ស៊ី​បាន​ធ្វើការ​ច្រានចោល​នៅ​ព័ត៌មាន​ដែល​ថា​ខ្លួន​បាន​គំរាមកំហែង​ពី​ការ​ចាប់ខ្លួន និង​រឹបអូស​ទ្រព្យសម្បតិ្ត​របស់​ក្រុមហ៊ុន​នៃ​បណ្ដា​ប្រទេស​លោក​ខាងលិច ដោយ​ថា​វា​គឺជា​រឿង​មិន​ពិត​នោះ​ទេ​។

ក្នុង​នោះ​ខាង​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក បានចេញមកប្រតិកម្មថា “បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​ក៏​ដោយ ក៏​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក ក្នុង​ទីផ្សារ​រុ​ស្ស៊ី​មិន​ត្រូវ​បាន​រំលោភ​បំពាន​តាម​វិធី ណាមួយ​ឡើយ​”៕