អូស្ត្រាលី​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី​រុ​ស្ស៊ី​ប៉ុន្មាន​នាក់ ខណៈ​ក្នុង​នោះ​មាន​ម្ចាស់​ក្លឹ​ប Chelsea ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រទេស​អូស្ត្រាលី​បាន​ដើរ​តាម​គន្លង​របស់​ចក្រភព​អង់គ្លេស ដោយ​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ល្បី​ៗ​របស់​រុ​ស្សី ៣-៤​រូប ដែល​ចាប់​ទុក​ថា​ជា​មនុស្ស​សារៈសំខាន់​ចំពោះ​ក្រុង​ម៉ូ​ស្គូ​។ នៅ​ក្នុង​បញ្ជី​នេះ​ក៏​រួម​មាន​ម្ចាស់​ក្លឹ​ប Chelsea FC លោក Roman Abramovich ក៏​ដូច​ជា​ធនាគារិក​ល្បី​ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថាមពល​។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី Marise Payne បាន​និយាយ​ថា វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​បាន​កំណត់​គោលដៅ “​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​យ៉ាងច្រើន ហើយ​មាន​សារៈសំខាន់​ខាង​សេដ្ឋកិច្ច និង​ជា​យុទ្ធសាស្ត្រ​សម្រាប់​រុ​ស្ស៊ី ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin”​។