បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២នេះ បានអោយដឹងថាលោក Aleksey Danilov លេខាធិការសន្តិសុខជាតិអ៊ុយក្រែន និងក្រុមប្រឹក្សាការពារជាតិ បានអះអាងកាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងពីការបញ្ជាក់របស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ថាប្រសិនបើកងកម្លាំងរុស្ស៊ីបើកការវាយប្រហារលើក្បួនរថយន្តដឹកសព្វាវុធរបស់លោកខាងលិចប្រគល់ទៅឱ្យអ៊ុយក្រែននោះ NATO នឹងចាត់ទុកថានេះជាហេតុផល ដើម្បីអាចអនុវត្តនៅមាត្រាទី ៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលធានាការការពារស្វ័យភាពរួមរបស់សមាជិករបស់ខ្លួន។
លោក Aleksey Danilov លេខាធិការសន្តិសុខជាតិអ៊ុយក្រែន និងក្រុមប្រឹក្សាការពារជាតិ បាននិយាយនៅពេលកំពុងចាក់ផ្សាយនៅលើ Rada ដែលជាប៉ុស្តិ៍ទូរទស្សន៍របស់សភាអ៊ុយក្រែន ថា “ថ្ងៃនេះ ប្រមុខ NATO… លោក Stoltenberg បានធ្វើសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើកាំជ្រួចមួយគ្រាប់ គ្រាប់កាំភ្លើងតែមួយ ប៉ះនឹងក្បួនរថយន្ត… [កំពុងបញ្ជូនអាវុធ] ទៅកាន់អ៊ុយក្រែន [NATO] នឹងចាត់ទុកវាជាគន្លឹះសម្រាប់មាត្រា ៥ [នៃ សន្ធិសញ្ញាអាត្លង់ទិកខាងជើង]”។
គួរបញ្ជាក់ថាមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើងបានចែងថា “ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកណាតូមួយ ឬច្រើន។ នៅអឺរ៉ុប ឬអាមេរិកខាងជើង នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើអង្គការណាតូទាំងមូល ហើយនឹងធានាឱ្យមានការឆ្លើយតបពីសមាជិកនីមួយៗនៃប្លុក។ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ”៕