ជាប់គុក​រាប់​ភ្លេច​ព្រោះ​របរ​នឹង ប៉ុន្តែ​ចេញ​មក​វិញ​នៅ​តែ​ធ្វើ​របរ​នឹង​ទៀត

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨ និង​០០​នាទី​ព្រឹក អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរ​សេ នី​យ៍​ឯក សន និល អធិការ​នគរ បាល​ស្រុក​រតន​មណ្ឌល បាន​ដឹក នាំ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​រួម​ជាមួយ​កម្លាំង​នគរ បាល​រដ្ឋបាល​ត្រែង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្មី​សង្ហារ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួ ន ០២​នាក់ ត្រង់​ចំណុច​ភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល ក្នុង​ករណី​លួច​កាច់​សោក​ម៉ូតូ​នៅ​ក្នុង​មូលដ្ឋាន​។

ជនសង្ស័យ​ទាំង​២​នាក់​គឺ ១.​ឈ្មោះ នាក់ ច​ន្ធូ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ខ្ទុ​ម ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត និង​២.​ឈ្មោះ រេៈ រី​ម ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​រមិញ ស្រុក​កោះ អណ្ដែត ខេត្តតាកែវ​។

ដកហូត​សម្ភារៈ​រួម​មាន ៖ ដែក​ស្រួច​តំ​ប៉ែ​ត​ចំនួន​០២​ដើម និង​សោរ​លេខ​៨ ចំនួន​០១​ដើម​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ស្លាក​លេខ​បាត់ដំបង 1AL-8502 លេខ​តួ​ND 125 M5793684 លេខ​ម៉ាស៊ីន ND125ME5793684 ចំនួន ០១​គ្រឿង​។

សូម​ជម្រាប​ជូន​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ គឺ​កាល ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧​និង​៤០​នាទី មាន​ករណី​លួច​កាច់​សោក​ម៉ូតូ មួយ កើតឡើង​នៅ​ចំណុច​ផ្សារ​ត្រែង ស្ថិត​ក្នុងភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ដែល​ជា​រប ស់ ជន​រង​គ្រោះ​ឈ្មោះ អាត សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតន​ម​ណ្ឌ ល ខេត្តបាត់ដំបង បាត់ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ស្លាក លេខ​បាត់ដំបង 1AL-8502 លេខ​តួ​ND 125 M5793684 លេខ​ម៉ា ស៊ី​ន ND125ME5793684​។ ក្រោយ​កេ​ី​ត​ហេតុ​ជន​រង​គ្រោះ​បាន​ដាក់ ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល​ស្រុក​រតន​មណ្ឌល ហេ​ី​យ​តាម រយ​:​ពាក្យបណ្តឹង​នេះ​សមត្ថកិច្ច​ធ្វេ​ី​ការ ស្រាវជ្រាវ​និង​បង្ក្រាប​បាន​តែ​ម្តង​។

សូម​បញ្ជាក់​ថា មុខសញ្ញា​លួច​ម៉ូតូ​ឈ្មោះ នាក់ ច​ន្ធូ ភេទ​ប្រុស​នេះ​គឺជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ធ្វេ​ី សកម្មភាព ឆ្លងខេត្ត​យ៉ាង​សកម្ម​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ច្រើន​លើក​ច្រើន​សារ​ស្ទើរ​រាប់​ភ្លេច តែ​មុខសញ្ញា​នេះ​មិន​ព្រម​រាងចាល​ហើយ​យ​បន្ត​ធ្វើ​សកម្មភាព​ដដែល​នេះ​ទៀត ។ ជាក់ស្តែង​កាលពីដើម​ឆ្នាំ​២០២១ សមត្ថកិច្ច​នគរ បាល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​នេះ​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ក្នុង​ករ ណី​លួច​ម៉ូតូ​នៅ​ខេត្តបាត់ដំបង តែ​មិន​បាន​ប៉ុន្មាន​ផង មុខសញ្ញា​នេះ​បន្ត​ធ្វើ​សកម្មភាព​ដដែល​ទៀត​ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង​ក្នុង​រយៈពេល​ថ្មី​ៗ នេះ​ក្រោយ​ពេល​ដែល​រូប​គាត់​ត្រូវ​បាន​ដោះ លែង​ចេញពី​ពន្ធនាគារ​។

នៅ​ក្រោយ​ពេល​សាកសួរ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​ច្បាប់ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ