នាយក​រដ្ឋមន្ត្រី​ប្រទេស Israeli ណែនាំ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អោយ​ទទួល​សំណើរ​របស់​រុ​ស្ស៊ី

0

បរទេស​៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​ស្រា​អែ​លកាលពី​ថ្ងៃ​សុក្រ បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស Israeli លោក Naftali Bennett បាន​ណែនាំ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ឱ្យ​យល់ព្រម​លើ​សំណើ​របស់​រុ​ស្ស៊ី ដើម្បី​បញ្ចប់​ជម្លោះ​បង្ហូរឈាម​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​របស់​លោករ​។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​កំពូល​នៅ​ទីក្រុង​គៀវ និង​អ៊ី​ស្រា​អែ​ល​បាន​បដិសេធ​ចំពោះព័ត៌មានមួយ​នេះ​។

កាសែត Jerusalem Post បាន​ដកស្រង់​សម្តី​លោក Bennett ដែល​បាន​ប្រាប់ Zelensky កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​ហៅ​ទូរស័ព្ទ​ដោយ​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ថា “​ប្រសិនបើ​ខ្ញុំ​ជា​អ្នក ខ្ញុំ​នឹង​គិត​អំពី​ជីវិត​របស់​ប្រជាជន​របស់ខ្ញុំ ហើយ​ទទួលយក​ការ​ផ្តល់​ជូន​”៕

ប្រភព៖ RT