Home ព័ត៌មានអន្តរជាតិ ព្រោះតែ​ខ្លាច​សង្គ្រាមលោក​លើក​ទី​៣ ទើប​អា​មេ​រិ​ក​មិន​ហ៊ាន​បញ្ជូន​សព្វាវុធ និង​កងទ័ព​ខ្លួន​ទៅ​អ៊ុយ​ក្រែ​ន

ព្រោះតែ​ខ្លាច​សង្គ្រាមលោក​លើក​ទី​៣ ទើប​អា​មេ​រិ​ក​មិន​ហ៊ាន​បញ្ជូន​សព្វាវុធ និង​កងទ័ព​ខ្លួន​ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន បាន​លើ​ឡើង​ពី​ការ​មិន​ព្រម​បញ្ជូន​សព្វាវុធ និង​កម្លាំង​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន ពីព្រោះ​វា​អាច​ស្មើរ​នឹង​ការ​ចាប់ផ្តើម​ស​ង្គ្រោ​ម​លោក​ទី​៣​។

ក្នុង​នោះ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ថ្លែង​ថា “​យើង​កំពុង​បង្ហាញ​ពី​កម្លាំង​របស់​យើង ហើយ​យើង​មិន​ចុះ​ញ៉ម​ដាច់ខាត​។ ប៉ុន្តែ​ទាក់ទង​គំនិត​ចង់ឱ្យ​ពួក​យើង​បញ្ជូន​សព្វាវុធ ដូច​ជា​រថក្រោះ យន្តហោះ អម​ជាមួយ​កងទ័ព​អា​មេ​រិ​ក​ផ្ទាល់ ទៅ​កាន់​អ៊ុយ​ក្រែ​ន គួរ​យល់​ឱ្យ​បាន​ច្បាស់​ថា ទោះ​អ្នក​ទាំងអស់​គ្នា​ចង់​ហៅ​វា​ថា​ជា​អ្វី​ក៏​ដោយ ធាតុ​ពិត​ការ​ធ្វើ​បែប​នោះ គឺ​ស្មើនឹង​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​។ ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នៅ​ទី​នេះ​”៕

Previous articleឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន តាំងពី​ឆ្នាំ ២០០៩
Next articleថត​ជាប់​សកម្មភាព​ចោរ​កំពុង​កាច់​កញ្ចក់​រថយន្តទាំងព្រលឹម នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី