បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងមក បានអោយដឹងថា នេះបើយោងតាមឯកសាររបស់មន្ត្រីអនុព័ន្ធយោធារបស់ទីក្រុងគៀវ បានបញ្ជាក់ថាមានពលរដ្ឋអាមេរិកប្រហែល ១០០ នាក់បានឆ្លងផុតការត្រួតពិនិត្យ ដើម្បីចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
ក្នុងនោះឧត្តមសេនីយ Borys Kremenetskyi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ មនុស្សប្រហែល ៦០០០ នាក់ដែលភាគច្រើនជាជនជាតិអាមេរិកបានឈោងទៅស្ថានទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិកដើម្បីបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការបម្រើជាមួយកងកម្លាំងអ៊ុយក្រែន៕