ក្រុមហ៊ុន Toyota ប្រកាស​ថា​ខ្លួន​មិន​ចាកចេញ ឫ​បិទ​រោងចក្រ​នៅ​រុ​ស្ស៊ី​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត Toyota បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​គម្រោង​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៊ី ឫ​ក៏​បិទ​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ទេ​។

ប្រភព​ដ​ដែរ បាន​បន្ថែម​ថា​ការ​ដឹក​ជញ្ជូន​រថយន្ត Toyota និង Lexus ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ការ​រំខាន​នៃ​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​។ ក្រុមហ៊ុន​បរទេស​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដែល​ផ្តោត​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ជុំវិញ​ការ​ចូលរួម​ផ្នែក​យោធា​របស់​ប្រទេស​ក្នុង​ប្រទេស​ជិតខាង​អ៊ុយ​ក្រែ​ន​។

ក្រុមហ៊ុន​ក៏​បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​ខ្លួន​គ្រោង​នឹង​បិទ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ទី​ពីរ​របស់​រុ​ស្ស៊ី​៕