សភា​អា​មេ​រិ​ក​អនុម័ត​កញ្ចប់​ថវិកា​ជំនួស​ទ្វេរ​ដង​ដល់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា អ្នកតំណាង​សភា​សហរដ្ឋអាមេរិក បាន​ចេញ​មក​បញ្ជាក់​អំពី​ការ​អនុម័ត​នៅ​កញ្ចប់​ថវិកា​ប្រមា​ន ១៣.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ស្រប​ពេល​កំពុង​ប៉ះទង្គិច​ជាមួយ​រុ​ស្ស៊ី​។

គួរ​បញ្ជាក់​ថា​កញ្ចប់​ថវិកា​ជំនួយ​នេះ នឹង​ត្រូវ​ប្រើ​ទៅ​លើ​ជំនួយ​មនុស្សធម៌ និង​សេដ្ឋកិច្ច​ដល់ទី​ក្រុង​គៀវ ក៏​ដូច​ជា​សម្រាប់​ការ​បង្កើន​សមត្ថភាព​ការពារ​របស់​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​អឺរ៉ុប​៕