ស្ថានទូត​បេឡា​រុស​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ត្រូវ​វាយប្រហារ​អោយ​គ្រឿងផ្ទុះ​កែ​ច្នៃ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ស្ថានទូត​បេឡា​រុស​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ត្រូវ​បាន​រង​ការ​វាយប្រហារ​អោយ​គ្រឿងផ្ទុះ​កែ​ច្នៃ​។

ក្នុង​នោះ​ដែរ បើ​យោង​តាម​ការ​បញ្ជាក់​របស់ ក្រសួងការបរទេស​បេឡា​រុស បានអោយ​ដឹង​ថា “​នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​ខ្ទង់​០៤​ទាប​ភ្លឺ ជនបិទមុខ​មួយ​ចំនួន បាន​ដើរមក​ក្បែរ​របង​អគារ​ស្ថានទូត​បេឡា​រុស ហើយ​មាន​កាន់​វត្ថុ​ពុំ​ត្រូវ​បានដឹង​ច្បាស់​នៅ​ក្នុង​ដៃ​។ មិនយូរ​ប៉ុន្មាន​ក្រោយមក ពួក​គេ​បាន​ដុត​បញ្ឆេះ​វត្ថុ​ទាំងនោះ ហើយ​គ្រវែង​ពួក​វា​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថានទូត​”៕