អ៊ុយ​ក្រែ​ន កោះហៅ​ទាហាន​ខ្លួន​ពី​ក្រៅប្រទេស អោយ​ត្រលប់​ចូលស្រុក​វិញ ដើម្បី​បន្ត​ការ​ប្រយុទ្ធ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ប្រទេស​អ៊ុយ​ក្រែ​ន និង​ធ្វើ​មាតុភូមិនិវត្តន៍​កងទ័ព និង​ឧបករណ៍​យោធា​របស់​ខ្លួន ក្នុង​នោះ​រួម​មាន​ទាំង​ឧទ្ធម្ភាគចក្រ ពី​បេស​កម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​អាហ្វ្រិក និង​អឺរ៉ុប ដើម្បី​ចូល​ប្រទេស​ធ្វើការ​ប្រយុទ្ធ​ជាមួយនឹង​រុ​ស្ស៊ី​។

គួរ​បញ្ជាក់​ថា​លោក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ធ្វើការ​ប្រកាស​ហៅ​កងកម្លាំង​រក្សា​សន្តិភាព​ទាំងអស់​ឲ្យ​ត្រលប់​ចូល​ប្រទេស​វិញ ដើម្បី​ជួយ​ក្នុង​កិច្ច​ប្រឹងប្រែង​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​រុ​ស្ស៊ី​៕