ទាហាន​អង់គ្លេស​មួយ​ចំនួន​បាន​លួច​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើការ​ប្រយុទ្ធ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា កងទ័ព​អង់គ្លេស​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ព្យាយាម​តាមដាន​កងទ័ព​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ខ្លួនឯង ខណៈ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​មាន​គោលបំណង​ចង់​ជៀសវាង​អោយ​បាន​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​យោធា​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​ក៏​ដោយ​។

ក្នុង​នោះ​អ្នកនាំពាក្យ​កងទ័ព​អង់គ្លេស​បាន​ប្រាប់ Sky News កាលពី​ថ្ងៃ​ពុធ​ថា “​យើង​ដឹង​ថា​មាន​ទាហាន​មួយ​ចំនួន​តូច​ដែល​បាន​មិន​គោរព​តាម​បញ្ជា ហើយ​បាន​អវត្តមាន ខណៈ​គ្មាន​ថ្ងៃ​ឈប់​សម្រាក់​។ ហើយ​ពួក​គេ​ប្រហែលជា​បាន​ធ្វើ​ដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​ខ្លួន​។ យើង​កំពុង​លើកទឹកចិត្ត​យ៉ាង​សកម្ម និង​យ៉ាង​ខ្លាំង ដើម្បី​អោយ​ពួក​គេ​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ​”​។

បច្ចុប្បន្ន​កងទ័ព​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​ហេតុផល​ណាមួយ ទោះបីជា​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ក៏​ដោយ​។ អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា អ្នក​ណា​ដែល​បំពាន​ច្បាប់​នោះ “​នឹង​ប្រឈម​នឹង​ផលវិបាក​ខាង​វិន័យ និង​ផ្នែក​រដ្ឋបាល​”៕