អ៊ី​តា​លី​នឹង​ឈប់​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​នៅ​រយៈពេល ២​ឆ្នាំ​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក Roberto Cingolani រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​របស់​ប្រទេស​អ៊ី​តា​លី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ី​តា​លី​ចង់​ក្លាយ​ជាមួយ​ដែល​មិនបាច់​ទិញ​ឧស្ម័ន​របស់​រុ​ស្ស៊ី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Agenzia Italia បានអោយ​ដឹង​ថា “​អ៊ី​តា​លី​នាំ​ចូល​ឧស្ម័ន ២៩ ពាន់​លាន​ម៉ែត្រគូប​ពី​ប្រទេស​រុ​ស្ស៊ី​។ ទាំងនេះ​ត្រូវ​តែ​ស្វែងរក​នៅ​ការ​ជំនួស​”​។

លោក Roberto Cingolani បន្ថែម​ថា ប្រទេស​អ៊ី​តា​លី​បាន​ចាត់វិធានការ​បន្ទាន់​ដើម្បី​ជំនួស​ពាក់កណ្តាល​នៃ​ឧស្ម័ន​រុ​ស្ស៊ី​ពី​ប្រភព​ផ្សេង​ទៀត​មុន​ពេល “​ចុង​និទាឃ​រដូវ​” ។ ហើយ​ដើម្បី​ក្លាយជា​ប្រទេស​មួយ​ដែល​មិន​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​នៅ​រយៈពេល “២៤-៣០ ខែ​គួរ​ទៀត​”៕