បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាក្រុមហ៊ុនប្រេង Shell របស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃអង្គារអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការ “ដកខ្លួនចេញពីក្នុងអ៊ីដ្រូកាបូនរបស់រុស្ស៊ីទាំងអស់”។ ជុំវិញការវាយប្រហាររបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនដោយនិយាយថា ខ្លួននឹងបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញប្រេងឆៅរបស់រុស្ស៊ី។
Shell បានក្លាយជាក្រុមហ៊ុនចុងក្រោយគេបង្អស់ក្នុងបញ្ជីក្រុមហ៊ុនបរទេសដែលបានប្រកាសពីការចាកចេញរបស់ពួកគេពីទីផ្សាររុស្ស៊ីចាប់តាំងពីការវាយលុករបស់យោធាបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ៕