បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Priti Patel បានអំពាវនាវឱ្យអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ផ្អាកប្រទេសរុស្ស៊ីពីប្រព័ន្ធរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយលើកហេតុផលថាទីក្រុងម៉ូស្គូបង្ក “ការគំរាមកំហែងដោយផ្ទាល់” ដល់ការអនុវត្តច្បាប់អន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Priti Patel បានប្រកាសថានាងបានសរសេរសំបុត្រមួយ “ជាមួយសមភាគី” ពីសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ អំពាវនាវឱ្យ Interpol “ធ្វើការសម្រេចចិត្តក្នុងសប្តាហ៍នេះ ស្របតាមច្បាប់របស់ខ្លួន ស្តីពីការផ្អាកជាបន្ទាន់នៃ ការចូលប្រើប្រព័ន្ធរបស់រុស្ស៊ី”៕