បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែននៅទីក្រុង Vinnitsa ភាគខាងលិច “ខូចខាតមិនរហូតមិនអាចដំណើរការបាន” ជាមួយនឹងការវាយប្រហារដ៏ជាក់លាក់ពីចម្ងាយ។ ទីក្រុងមូស្គូ អះអាងថា ខ្លួនផ្តោតតែលើគោលដៅយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ ក្នុងអំឡុងពេល “ប្រតិបត្តិការ” ដែលកំពុងបន្តរបស់ខ្លួន ក្នុងគោលបំណង “គ្មានយោធា” នៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងលោកឧត្តមសេនីយ៍លោក Igor Konashenkov បាននិយាយថា យន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 របស់អ៊ុយក្រែនចំនួន 3 គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន 3 គ្រឿងផងដែរ៕