បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tony Blinken បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ “ភ្លើងខៀវ” ដល់សមាជិកអង្គការណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវយន្តហោះចម្បាំង។ ការផ្តល់ភ្លើងខៀវនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឱ្យសមាជិកសភាអាមេរិកធ្វើអន្តរាគមន៍ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិម្នាក់នេះកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយមន្ត្រីប៉ូឡូញរួចហើយ ដើម្បី “បំពេញ” នូវយន្តហោះដែលពួកគេបញ្ជូនទៅកាន់អ៊ុយក្រែន ដែលមានន័យថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួសយន្តហោះប៉ូឡូញទាំងអស់ដែលផ្តល់ឱ្យទីក្រុងគៀវដោយអាមេរិក៕