បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រទេសប៉ាគីស្ថាន បានចុះចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយរុស្ស៊ីលើការនាំចូលឧស្ម័នធម្មជាតិ និងស្រូវសាលី ។
ក្នុងនោះលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានលើកឡើងថា កំឡុងពេលលោក និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជួបគ្នា គឺ ជាការ “ពិភាក្សាដ៏អស្ចារ្យ”។ លើសពីនេះទៅទៀតក្នុងជួបនោះមេដឹកនាំទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបន្ថែមថាប្រទេសប៉ាគីស្ថានគ្រោងនឹងនាំចូលស្រូវសាលីប្រមាណពីរលានតោនពីប្រទេសរុស្ស៊ីនាពេលខាងមុខ។ មេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថាក៏បានពិភាក្សាផងដែរអំពីបំពង់បង្ហូរឧស្ម័នស្ទ្រីមប៉ាគីស្ថានដែលបានពន្យារពេលជាយូរមកហើយដែលនឹងត្រូវសាងសង់ដោយសហការជាមួយក្រុមហ៊ុនរុស្ស៊ី៕