បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងថា ការប្រើវោហារសាស្ត្រធ្ងន់ៗប្រឆាំងរុស្ស៉ី របស់ទីក្រុងវ៉ាស៉ីនតោន បានឈានដល់ចំណុចមួយ ដែលគ្មានហេតុគ្មានផល និងកំពុងបង្កហានិភ័យយ៉ាងខ្លាំងបំផុត សម្រាប់សន្តិសុខអន្តរជាតិ។
ការប្រតិកម្មនេះក្រោយលោក Rick Scott ពីសមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយថា “ការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន មិនគួរត្រូវមើលរំលងទាំងស្រុងឡើយ។ យើងគួររក្សាជម្រើសគ្រប់ទាំងអស់ឱ្យនៅបើកចំហ ហើយខ្ញុំគិតថា យើងមិនគួរដកជម្រើសនេះ ចេញពីការពិចារណានោះទេ”៕