បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា មហាសេដ្ឋីរុស្សីទាំងអស់បានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួបប្រមាន ១ភាគ៣ ត្រឹមតែពេលមួយសប្តាហ៍ប៉ុណ្ណោះ។ បើយោងតាមការចេញផ្សាយរបស់ Bloomberg បញ្ជាក់ថាការបាត់បង់នេះបណ្តាលអោយមកពីការដាក់ទណ្ឌកម្ម ក៏ដូចជាការរឹបអូសទ្រព្យសម្បត្តិ ពីសំណាក់លោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ដោយសារឥទ្ធិពលនៃការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហភាពអឺរ៉ុប ស្របពេលនៃការដួលរំលំនៃប្រាក់រូប៉ែករបស់រុស្ស៊ីផងនោះ បានអោយមហាសេដ្ឋីទាំងអស់ខាតបង់ប្រាក់ប្រមាណ ៨០ពាល់លានដុល្លារ។
ដូចជាមហាសេដ្ឋី Gennady Timchenko ម្ចាស់ក្រុមហ៊ុនវិនិយោគ និងគ្រប់គ្រងទ្រព្យសកម្ម Volga Group បានបាត់បង់ទ្រព្យប្រមាណ ១១.៧ពាន់លានដុល្លារ៕