បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២កន្លងទៅបានអោយដឹងថាអង្គការសហប្រជាជាតិប្រកាសថាមានជនភៀសខ្លួនជាង ១លាននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ក្នុងរយៈមិនដល់ ១សប្តាហ៍ផង។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ក្នុងរយៈពេលត្រឹមតែប្រាំពីរថ្ងៃប៉ុណ្ណោះ យើងបានមើលឃើញពីការជម្លៀសជនភៀសខ្លួនមួយលាននាក់ពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង”។
លោក Grandi បានអំពាវនាវឱ្យ “បញ្ឈប់ការបាញ់គ្នា” នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឱ្យជំនួយមនុស្សធម៌អាចត្រូវបានផ្តល់ជូនសម្រាប់ប្រជាជននៅក្នុងប្រទេសនោះ៕
In just seven days we have witnessed the exodus of one million refugees from Ukraine to neighbouring countries.
For many millions more, inside Ukraine, it’s time for guns to fall silent, so that life-saving humanitarian assistance can be provided.
— Filippo Grandi (@FilippoGrandi) March 2, 2022