មក​ដឹង​ពី​ទឹកប្រាក់​សំណង ដែល​លោក ពូ​ទី​ន ផ្តល់​អោយ​ទាហាន បាន​ស្លាប់ របួស និង​ពិការ ក្នុង​ភារកិច្ច​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​កន្លង​មកនេះ បាន​អៅ​យ​ដឹង​ថា លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​សន្យា​ក្នុង​ជំនួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​របស់​ប្រទេស ដោយ​ក្រុម​គ្រួសារ​របស់​ទាហាន​រុ​ស្ស៊ី​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​កំណត់​ថា​នឹង​ទទួល​បាន​សំណង​ជាង​ប្រាំពីរ​លាន​រូពី (65,000 ដុល្លារ​) ពី​រដ្ឋាភិបាល​។

ក្នុង​នោះ​លោកពូ​ទី​ន បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​បាន​រង​របួស​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​មួយ​ដុំ​ចំនួន 3 លាន​រូពី (28,000 ដុល្លារ​) ខណៈ​ដែល​ទាហាន​ដែល​មាន​ពិការ​ភាព​អចិន្ត្រៃយ៍​នឹង​ទទួល​បាន​ប្រាក់​សោធន​ពេញ​មួយ​ជីវិត​ពី​ប្រទេស​រុ​ស្ស៊ី​។

លោកពូ​ទី​ន​បាន​ធ្វើការ​បដិសេធ​ការ​អះអាង​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​ថា​ការ​បង់ប្រាក់​មាន​ចំនួន​ត្រឹមតែ 11,000 រូ​ប្លិ (100 ដុល្លារ​) ប៉ុណ្ណោះ ចំពោះ​ទាហាន​ដែល​មាន​បញ្ហា​នៅ​ពេល​បំពេញភារកិច្ច​នៅ​អ៊ុយ​ក្រែ​ន​៕