អ៊ុយក្រែនបានស្នើឱ្យ FIFA ពន្យារពេលការប្រកួតជម្រុះ World Cup នៅថ្ងៃទី ២៤ ខែមីនារបស់ពួកគេជាមួយនឹងក្រុមស្កុតឡេន ដោយសារតែការលុកលុយរបស់យោធារបស់រុស្ស៊ីនៅតាមព្រំដែនរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ វិបត្តិមនុស្សធម៌បន្ទាន់ដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺជាអាទិភាព និងការព្រួយបារម្ភខ្លាំងជាងនៅចំណុចនេះជាងការប្រកួតបាល់ទាត់។
FIFA បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើការដើម្បី “ស្វែងរកដំណោះស្រាយសមស្រប”។
យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា៖ «FIFA បង្ហាញពីសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុតរបស់ខ្លួនចំពោះមនុស្សគ្រប់គ្នា ដែលរងផលប៉ះពាល់ដោយអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ការវិវត្តន៍បន្ថែមនឹងត្រូវជូនដំណឹងនៅពេលក្រោយ»។
បញ្ជាក់ផងដែរថាក្លឹប Schalke និង Manchester United ក៏បានចែកផ្លូវជាមួយអ្នកឧបត្ថម្ភដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីផងដែរ។ ទន្ទឹមនឹងនេះ ពិភពបាល់ទាត់ភាគច្រើនបានរួបរួមសាមគ្គីភាពជាមួយអ៊ុយក្រែន៕