បំពង់​បង្ហូរ​ឧស្ម័ន​ធំ​បំផុត​របស់​រុ​ស្ស៊ី ទៅ​អឺរ៉ុប ត្រូវ​បាន​បញ្ឈប់​ដំណើរការ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ការ​លំហូរ​ឧ​ស្ម័​នទៅភាគខាងលិច​ប្រទេស​រុ​ស្ស៊ី​ គឺនៅប្រទេស​អា​ឡឺ​ម៉​ង់​តាម​រយៈ​បំពង់ Yamal-Europe ត្រូវ​បាន​បញ្ឈប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈពេលដែលតម្រូវការនៅតែមានដដែរ​។

ក្នុង​នោះ​ក្រុមហ៊ុន Gazprom បាន​នឹង​កំពុង​ដឹក​ជញ្ជូន​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប​តាម​រយៈ​អ៊ុយ​ក្រែ​ន ស្រប​តាម​តម្រូវការ​របស់​អតិថិជន​។

គួរ​បញ្ជាក់​ថា​ប្រទេស​រុ​ស្ស៊ី​គ្របដណ្តប់​ជិត ៤០% នៃ​តម្រូវការ​ឧស្ម័ន​នៅ​តំបន់​អឺរ៉ុប​ជាមួយនឹង​ផ្លូវ Yamal-Europe ដែល​ស្មើនឹង​ជិត 15% នៃ​ការ​ផ្គត់ផ្គង់​នៅ​ភាគ​ខាងលិច​របស់​ប្រទេស​៕