Home ព័ត៌មានអន្តរជាតិ តម្លៃ​ឧស្ម័ន​ធម្មជាតិ​លើ​ទីផ្សារ​អឺ​រ៉ុ​ប ​កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

តម្លៃ​ឧស្ម័ន​ធម្មជាតិ​លើ​ទីផ្សារ​អឺ​រ៉ុ​ប ​កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​បាន​កើនឡើង​ដល់​ទៅ​ជិត ២២៨០​ដុល្លារ​ក្នុង ១០០០​ម៉ែត្រគូប​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​។ ការ​កើនឡើង​នៃ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​នេះ កើតឡើង​ស្រប​ពេល​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​។

គួរ​បញ្ជាក់​ថា​រុ​ស្សី គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ៤០%​នៃ​ទ្វីប​ទាំងមូល​។ ហើយ​ក្នុង​អ៊ុយ​ក្រែ​ន ត្រូវ​បានដឹង​ថា​ជា​ប្រទេស​ដែល​រុ​ស្សី​ដឹក​ជញ្ជូន​ឧស្ម័ន​ចេញ​ឆ្លងកាត់​ដ៏​សំខាន់​បំផុត​។ ដោយសារ​តែ​ជម្លោះ​រវាង​ប្រទេស​ទាំង ២ នៅ​តែ​បន្ត បណ្តាល​អោយ​កង្វះខាត​ការ​ផ្គត់ផ្គង់​ឧស្ម័ន ជា​ហេតុ​ធ្វើ​អោយ​តម្លៃនៅលើទីផ្សារ​មានការ​កើនឡើង​៕

Previous articleLeonardo បញ្ជាក់​ពី​អនាគត Pochettino នៅ PSG
Next articleអត្ត​ព​លិ​ក​រុ​ស្សី និង​បេឡា​រុស ត្រូវ​ហាមឃាត់​មិន​អោយ​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ 2022