បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹង ខាងរុស្សីបានប្រកាសថាកងទ័ពរបស់ខ្លួនបានដណ្តើមកាន់កាប់កំពង់ផែសមុទ្រខ្មៅ នៅក្នុងក្រុង Kherson ហើយ។
នៅពេលនេះទ័ពរុស្សីបាននឹងកំពុងធ្វើការវាយលុកយ៉ាងខ្លាំងទៅលើទ័ពអ៊ុយក្រែង ដើម្បីធ្វើការដើម្បីគ្រប់គ្រងទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែន។ ក្នុងនោះប្រធានាធីបតីអ៊ុយក្រែន បានថ្លែងថា រុស្សីចង់ “លុបបំបាត់” ប្រទេសរបស់ខ្លួន៕