ចិន​ប្រកាស​អោយ​ប្រជាជន​ខ្លួន រៀបចំ​ចាក​ចេញពី​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មន្ត្រី​របស់​ចិន​បាន​ប្រកាស​អោយ​ប្រជាជន​ខ្លួន​ដែល​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រហែល​ជាង ២៥០០​នាក់ ធ្វើការ​ជម្លៀស​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ចិន​បាន​ធ្វើការ​ជម្លៀស​ប្រជាជន​ខ្លួន​តាំងពី​ស​ប្តា​ហ៍​មុន​នៅ​ពេល​រុ​ស្សី​ចាប់ផ្តើម​វាយប្រហារ​មក​លើ​អ៊ុយ​ក្រែ​ន​។ ខណៈ​ពេល​ដែល​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​សរុប​ប្រមាណ ៦០០០​នាក់​៕