Home ព័ត៌មានអន្តរជាតិ Google សម្រេច​ដក App របស់​សារព័ត៌មាន RT និង Sputnik ចេញពី Play Store

Google សម្រេច​ដក App របស់​សារព័ត៌មាន RT និង Sputnik ចេញពី Play Store

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្រុមហ៊ុន Google បាន​ធ្វើការ​ប្រកាស​នៅ​ថ្ងៃ​អង្គា​រ៍ថា​ខ្លួន​នឹង​ធ្វើការ​ដក​ចេញ​នៅ App របស់​សារព័ត៌មាន RT និង Sputnik ចេញពី Play Store​។

ការ​ដក​ចេញ​នេះ គឺជា​សកម្មភាព​មួយ​កាត់​ផ្តាច់​នៅ​សារព័ត៌មាន​ដែល​មានការ​ឧបត្ថម្ភ​ពី​ខាង​រដ្ឋាភិបាល​រុ​ស្សី ចេញពី Google ដោយ​ក្នុង​នោះ​រួម​ទាំង​មុខងារ​ស្វែងរក ក៏​ដូច​ជា​ធ្វើការ​បិទ​នៅ Channel YouTube របស់​ពួក​គេ​ផង​ដែរ​។

ក្រុមហ៊ុន Google សម្រេចចិត្ត​ធ្វើ​រឿង​មួយ​នេះ​នៅ​ថ្ងៃ​តែ​មួយ​នឹង​ក្រុមហ៊ុន Apple ដែល​បាន​ដក App ទាំង​ពី​នេះ​ចេញពី Apple Store៕

Previous articleបុរស​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ ដាក់​ពាក្យ​ធ្វើ​កងកម្លាំង​ពិសេស ដើម្បី​ទៅ​ជួយ​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​រុ​ស្សី
Next articleមេដឹកនាំ​កំ​ពូ​ល​អ៊ឺ​រ៉​ង់ ចោទ​អា​មេ​រិ​កថា​ជាដើម​ហេតុ​ធ្វើ​អោយ​មាន​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន