បុរស​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ ដាក់​ពាក្យ​ធ្វើ​កងកម្លាំង​ពិសេស ដើម្បី​ទៅ​ជួយ​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​រុ​ស្សី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មាន​បុរស​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ បាន​ស្នើ​សុំ​ដាក់​ពាក្យ​ធ្វើ “​កងពល​អន្តរជាតិ​ពិសេស​មួយ​” ដើម្បី​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​នឹង​រុ​ស្សី​។

ក្នុង​នោះ​លោក កៃ​អ៉ិ​ឈិ គូ​រ៉ូ​ហ្គិ ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​បាន​ដាក់​ពាក្យ​ធ្វើ​កងទ័ព​ទៅ​ជួយ​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ថា “​នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ​រូបភាព​មនុស្ស​ចាស់ និង​ស្ត្រី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នាំ​គ្នា​កាន់​កាំភ្លើង ហើយ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ក៏​គួរតែ​ទៅ​ជួយ​ពួក​គេ​ដែរ​”៕