បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានអោយដឹងថានាពេលបច្ចុប្បន្នប្រទេសរុស្សី មានគ្រាប់បែកនុយក្លេអ៊ែរប្រមាណ ៥៩៧៧គ្រាប់ ប៉ុន្តែក្នុងនោះក៏មានប្រហែល ១៥០០គ្រាប់ដែលជិតដល់អាយុកាល ត្រូវធ្វើការរុះរើចេញ។
ដោយឡែកក្បាលគ្រាប់ដែលនៅអាចប្រើប្រាស់បាន មានប្រហែល ៤៥០០គ្រាប់ ដែលក្នុងនោះចំពោះមីស៊ីសដែលអាចបំពាក់ក្បាលគ្រាប់ទាំងនេះបាន គឺមានប្រមាណជិត ៣០០០គ្រាប់ ក្នងនោះមាន ១១៨៥គ្រាប់ ជាមីស៊ីលឆ្លងទ្វីប, ៨០០គ្រាប់ បាញ់ចេញពីនាវាមុជទឹក និង ៥៨០គ្រាប់ បាញ់ចេញពីយន្តហោះ៕